បន្ទាយ សត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទ រស់នៅស្ថិតនៅក្នុងភូមិ កោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង ។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាបគឺគេអាចទៅទស្សនា បាន ដោយធ្វើដំណើរតាមផ្លូវទឹក មានកាណូត ទូក ជាដើម នៅរដូវវស្សាគេអាចធ្វើតាមដងស្ទឹងសង្កែ ។