ប្រសិនបើលោកអ្នកសល់ពេលខ្លះៗ សូមកុំភ្លេចទៅទស្សនានិង ទិញ ឥវ៉ាន់នៅឯផ្សារទំនើបបុរីថ្មី ដែលទើបនឹងបើកថ្មីផងដែរ។ ផ្សារនេះ ស្ថិតចំងាយ២គីឡួម៉ែត្រពីទីរួមក្រុងបាត់ដំបង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហួសពីហ្នឹង អ្នកអាចដើរកំសាន្តតាមដងស្ទឹងសង្កែ បាន និង លំហែកាយនៅ សួនឯកឧត្តមស ខេង បានទៀតផង។- ផ្សារទំនើបបុរីថ្មី
ប្រសិនបើលោកអ្នកសល់ពេលខ្លះៗ សូមកុំភ្លេចទៅទស្សនានិង ទិញ ឥវ៉ាន់នៅឯផ្សារទំនើបបុរីថ្មី ដែលទើបនឹងបើកថ្មីផងដែរ។ ផ្សារនេះ ស្ថិតចំងាយ២គីឡួម៉ែត្រពីទីរួមក្រុងបាត់ដំបង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ហួសពីហ្នឹង អ្នកអាចដើរកំសាន្តតាមដងស្ទឹងសង្កែ បាន និង លំហែកាយនៅ សួនឯកឧត្តមស ខេង បានទៀតផង។- រមណីយដ្ឋានបន្ទាយសត្វ
បន្ទាយ សត្វជាតំបន់ជំរកសត្វស្លាបគ្រប់ប្រភេទ រស់នៅស្ថិតនៅក្នុងភូមិ កោះជីរាំង ឃុំកោះជីរាំង ស្រុកឯកភ្នំ មានចំងាយ ១០៥ គីឡូម៉ែត្រពីក្រុងបាត់ដំបង ។ បន្ទាយសត្វជាព្រៃរនាមជាប់ព្រំប្រទល់ទន្លេសាបគឺគេអាចទៅទស្សនា បាន ដោយធ្វើដំណើរតាមផ្លូវទឹក មានកាណូត ទូក ជាដើម នៅរដូវវស្សាគេអាចធ្វើតាមដងស្ទឹងសង្កែ ។
- រមណីយដ្ឋានស្ទឹងចំលងគួយ
រមណីយ ដ្ឋានស្ទឹងចំលងគួយ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅក្នុងភូមិចំលងគួយ ឃុំមានជ័យស្រុកសំឡូតមានចំងាយ៨២ គីឡូម៉ែត្រពីក្រុងបាត់ដំបង ស្ទឹងចំលងគួយជាស្ទឹងមួយហូរកាត់មកស្ទឹងសង្កែមានទេសភាពគួរជាទី ត្រេកត្រ អាល ក្នុងស្ទឹងមានទឹកហូរថ្លាឆ្វង់កាត់ថ្មដាធំៗ បញ្ជេញសំលេងខ្ទ័រខ្ទារ នៅមាត់ស្ទឹងមានដើមឈើរធំម្លប់ត្រឈឹងត្រឈៃសំរាប់ការសំរាករបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅកំសាន្តនៅទីនោះ ។ ភូមិសាស្រ្តនៅតំបន់នេះសំបូរទៅដោយព្រៃឈើល្អប្រណិតដូចជា ក្រញូង ផ្ជឹក បេង នាងនួនជាដើម។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរតំបន់នេះភាគច្រើនប្រកបរបរធ្វើស្រែ ។
- រមណីយដ្ឋានពពុះពេជ្រចិន្តា
ពិចចិន្តា គឺជាឈ្មោះរមណីយដ្ឋានធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៤៤ គីឡូម៉ែត្រពីក្រុងបាត់ដំបងតាមបណ្តោយផ្លូវជាតិលេខ១០ ទៅប៉ែលិនដែលមានទីតាំងស្ថិតនៅភូមិត្រឹង ឃុំត្រឹង ស្រុករតនមណ្ឌល ។
- រមណីយដ្ឋានសេកសក
- អាងកំពីងពួយ
អាងកំពីងពួយបានត្រូវកសាងឡើងក្នុងរបបកម្ពុជា ប្រជាធិបតេយ្យអំឡុង ទស្សវត្សទី ៧៦ប្រជាជនជាច្រើនរយពាន់អ្នក ត្រូវបានពលីក្នុងការកសាងអាងទឹក នេះ។ អាងកំពីងពួយស្ថិត នៅចន្លោះភ្នំពីរគឺ ភ្នំគល់ និងភ្នំតាង៉ែន ក្នុងឃុំតាគ្រាម ស្រុកបាណន់ មានចំងាយ ៣៥ គ.ម ពីក្រុងបាត់ដំបង និងមានចំងាយ ១៩ គ.ម ពីផ្លូវជាតិលេខ ៥៧ អតីតផ្លូវជាតិលេខ ១០ ត្រង់ចន្លោះភ្នំក្រពើនិងភ្នំទ្រុងមាន់។ ទំនប់អាង មានបណ្តោយ ៧៥០០ ម និងទទឹងមាន ១៩០០ម អាចផ្ទុកទឹកបានចំនួន ១១០.០០០.០០០ ម៉ែតគូប នៅក្នុងរដូវវស្សា គឺជាប្រភពទឹកសំរាប់ស្រោចស្រព តាមសេចក្តីត្រូវការក្នុងវិស័យកសិកម្ម។ អាងកំពីងពួយមិនគ្រាន់តែផ្តល់ផលប្រយោជន៍យ៉ាងច្រើនក្នុងវិស័យ កសិកម្មតែមួយមុខប៉ុណ្ណោះទេ ជាពិសេសលើសពីនេះទៅទៀតបានផ្តល់ប្រយោជន៍យ៉ាងសំខាន់បំរើឱយវិស័យ ទេសចរណ៍ គឺជារមណីយដ្ឋានមួយដែលទេសចរណ៍ជាតិនិងអន្តរជាតិនិយមទៅលំហែយកខ្យល់ អាកាសបរិសុទ្ធ ទស្សនាភ្នំ និងមុជទឹកលេង។ ប្រជាជននៅក្បែរអាងកំពីងពួយមានអាជីវកម្មធ្វើស្រែចំការនិងនេសាទ ត្រី។- ភ្នំសំពៅ
ភ្នំសំពៅ គឺជារមណីយដ្ឋានធម្មជាតិមួយដែលភ្ញៀវទេសចរនិយមទៅកំសាន្ត ជាពិសេសភ្ញៀវក្នុងស្រុក ក្នុងថ្ងៃសំរាក ឫ បុណ្យប្រពៃណីផ្សេងៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ ១០ ខាងឆ្វេងដៃមានចំងាយ ១៣ គ.ម ពីក្រុងបាត់ដំបង។ បើពិនិត្យឱយម៉ត់ចត់ ភ្នំនេះមានទ្រង់ទ្រាយដូចជាសំពៅ មានកំពស់ ១០០ ម មានកាំជណ្តើរជាង៧០០កាំ។ ក្នុងតួភ្នំទាំងមូលមានល្អាងជាច្រើន ប៉ុន្តែល្អាងសំខាន់ៗដែលគេនិយមទស្សនាគឺ ល្អាងផ្កាស្លា ល្អាងល្ខោន ល្អាងអសុក។ នៅលើកំពូលភ្នំមានវត្តមួយឈ្មោះថា វត្តគិរីរម្យ ។ នៅជុំវិញក្បែរភ្នំសំពៅ មានចង្កោមភ្នំផ្សេងៗទៀតដែលមានទំនាក់ទំនងជាមួយគ្នាក្នុងរឿង ព្រេងខ្មែរ រាជកុល និង នាងរំសាយសក់ ដូចជាភ្នំក្តោង ភ្នំក្រពើ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់។ល។ ដែលសុទ្ធតែជារមណីយដ្ឋានធម្មជាតិ។ ភំ្នសំពៅស្ថិតនៅក្នុងភូមិ-ឃុំភ្នំសំពៅ ស្រុកបាណន់។
Subscribe to:
Comments (Atom)



